Saturday, July 1, 2017

Naples & Pompeii, Italy


 ខ្ញុំមានដៅគោល ចង់ទៅទស្សនា ទីក្រុងបុរាណរបស់ប្រទេសអីុតាលី ឈ្មោះថាទីក្រុង ប៉ុមប៉ៃ៕​ ដោយទីក្រុងនោះលែងមានមនុស្សរស់នៅទៀតហើយ ដូចនេះ ខ្ញុំត្រូវឆ្លងកាត់ទីក្រុងនេផល។ នេផលទីក្រុងបុរាណនិងស្រល់ស្អាតមួយ។ ពីបុរាណ ប្រជាជនទីនោះតែចោះរ៉ូងតាមចង្កេះភ្នំដើម្បីធ្វើជាលំនៅឋាន។
បច្ចុប្បន្ន លំនៅឋាននៅទីនោះនៅតែស្រល់ស្អាត ព្រោះប្រជាជននៅតែសាងសង់តាមជំរាលភ្នំ ហើយមានពណ៍ចំរុះ។ ទោះជាយ៉ាងណា ក៏ជាទីក្រុងដែលល្បីខាងបាត់របស់ រហូតដល់មានរឿងកំប្លែងចំអកដល់ទីក្រុងមួយនេះទៀតផង។ 
ខ្ញុំបានទៅដល់នេផលនៅម៉ោងប្រហែលប្រាំពីរល្ងាច នៅស្ថានីយ៍នេផលសេនធឺ គ្រាន់តែទៅដល់ភ្លាមមានអារម្មណ៍ថាមិនមានសុវត្ថិភាពដោយសារ មានសន្តិសុខជាច្រើនបាននិងកំពុងការពារសណ្ដាប់ធ្នាប់។ ខ្ញុំបានចូលហាងទំនិញដើម្បីទិញទឹក ហើយម្ចាស់ហាងប្រាប់ថា គួរតែទៅសំរាកទៅ ពេលនេះមិនគួរដើរកំសាន្តទេ ហើយខ្ញុំក៏ទៅកន្លែងសំរាក។ 
ព្រឹកថ្ងៃបន្ទាប់ ក្រោយពីរញាំុអាហារពេលព្រឹករួច ខ្ញុំបានបន្តដំណើរទៅកាន់ទីក្រុងបុរាណប៉ុមប៉ៃ តាមរថភ្លើង និង​បន្តតាមរថយន្ត។ ពេលទៅដល់ ខ្ញុំបានមើលឃើញថាប៉ុមប៉ៃ ស្ថិតក្នុងទីទាប ហើយភ្នំភ្លើងស្ថិតនៅទីខ្ពស់។ ទីក្រុងបុរាណនេះពិតជាធំ ហើយមានអារម្មណ៍ថាពិតជារុងរឿងកាលសម័យនោះ។​ សំភារនិងសំណង់ផ្ទះ អាចអោយយើងស្រម៉ៃពីរូបភាពទីនោះបាន។ ខ្ញុំបានដើរមួយជំុទីនោះ ខ្ញុំអាចឃើញ គេបានរៀបទីក្រុងនោះ ដោយមានក្លោងទ្វារក្រុង ដែលមានប័ុស្តត្រួតពិនិត្យ ខ្ញុំឃើញមានស្នាមរទេះ ដែលដាលនៅលើថ្ម ហាក់ដូចជាមានការចេញចចូលក្រុងដល់ច្រើន បៀបដូចនឹងការ យកអីវ៉ាន់មកជួញដូរនៅទីដល់ច្រើន។ ខ្ញុំដើររហូតដល់ កំពូល ខ្ញុំមានអារម្មណ៍ថាអស្ចារ្យ ព្រោះទីនោះមានវាលដ៏ធំ មានរូបសំណាក់ដ៏ធំ មានក្លោងទ្វារដ៏ធំ ដូចជាទីដ៏មានអំណាច។ ពេលថ្ងៃត្រង់ ខ្ញុំបានអង្គុយញាំុ នៅកំពូលនោះព្រោះមានកន្លែងតែមួយគត់ដែលខ្ញុំរកឃើញ។ បន្ទាប់មក ខ្ញុំបានដើរចុះមកដោយ ពិនិត្យតាមផ្ទះបុរាណ រហូតដល់ផ្ទះអ្នកមានបុណ្យស័ក្ដ និងអ្នកអភិជន។ តាមជញ្ជាំងមានរូបគំនូរ។ ខ្ញុំបានទៅដល់ផ្ទះមួយ ពេលទៅដល់ ខ្ញុំបានឃើញរូបថ្មមួយ ខ្ញុំបានចូលទៅជិតហើយ សំលឹងមើលទៅមុខ និងធ្មេញ ទើបមានការភ្ញាក់ផ្អើល ព្រោះរូបនោះជារូបមនុស្សពិត ដែលស្លាប់ដោយសារកំអែភ្នំភ្លើង ក្រោយមកទីក្រុងនេះត្រូវបានគេបោះបង់ចោល។ ពេលចុះពីកំពូលពេលល្ងាច ពិតជាស្អាត ជាមួយពន្លឺពណ៍លឿង របស់សុរិយា ចាំងមកលើជញ្ជាំងនិងផ្លូវថ្ម។ 

ចំលាក់រ៉ូងភ្នំ ដែលប្រជាជននេផលស្នាក់នៅ
រូបគំនូរ នៅលើជព្ជាំង
រូបគំនូរ នៅលើជព្ជាំង
ផ្លូវភូមិ ទីក្រុងនេផល
រូបខាងក្នុងផ្ទះបុរាណរបស់ ប្រជាជនធម្មតា
រូបចំលាក់នៅលើកំពូលទីក្រុង
រូបចំលាក់នៅលើកំពូលទីក្រុង
រូបចំលាក់នៅលើកំពូលទីក្រុង
រូបចំលាក់នៅលើកំពូលទីក្រុង
ក្លោងទ្វារនៅលើកំពូលទីក្រុង
រូបភាព នៅលើកំពូលទីក្រុង
រូបភាព ក្លោងទ្វារបុរាណ
រូបភាពចូលក្នុងផ្ទះដែលមានរូបមនុស្សថ្មដោយសារភ្នំភ្លើង
រូបភាពផ្លូវនិងស្នាមរទេះ
រូបភាពផ្លូវនិងស្នាមរទេះ
រូបភាព មហោស្រពបុរាណ
 រូបភាព មហោស្រពបុរាណ
រូបភាពក្លោងទ្វារយាមក្រុង
រូបភាព​ រថភ្លើងពីប៉ុមប៉ៃទៅនេផល
រូបភាពនៅសមុទ្រនេផល

Sunday, June 25, 2017

Vatican

ប្រទេស វ៉ាទីកង់ ជាប្រទេសតូចបំផុតលើពិភពលោក ដែលស្ថិតនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអីុតាលី។
គ្រាន់តែទៅដល់មានឃើញ មានអ្នកចាំលក់សំបុត្រដើម្បីចូលទស្សនាវិហារគ្រឹសសាសនា ព្រោះប្រទេសនេះជាប្រទេសទេសចរណ៍ និងជាទីដែលអ្នកដែលកាន់សាសនាគ្រឹសមកគោរពបូជា ពីគ្រប់ទិសទី។ គេឃើញមានអ្នកតំរង់ជួរជាច្រើន រហូតដល់ចំណាយពេលដល់ទៅបីម៉ោង ដើម្បីបានចូលរួម តែមានអ្នកខ្លះទិញសំបុត្រអទិភាព ដែលអាចចូលបានភ្លាមៗ។ ប្រសិនបើយើងមិនប្រយ័ត្ន យើងអាចចាញ់បោកអ្នកលក់សំបុត្រ ដែលប្រាប់ថាមានការតំរង់ជួរយូរសំរាប់ការចូលមើលសារមន្ទីរ តាមពិតការតំរង់ជួរនោះសំរាប់ការទៅវិហារសាសនាទេ។ ខ្ញុំបានដើរមួយជំុ ប្រទេសវ៉ាទីកង់ និងបានដើរមើលផ្សារនៃប្រទេសនេះ រហូតទើបដឹងថាផ្លូវចូលសារមន្ទីរនៅខាងក្រោយ មិនសូវមានអ្នកតំរង់ជួរទេ។
រូបភាព វិហាារសាសនាគ្រឹស
រូបភាព វិហាារសាសនាគ្រឹស
រូបភាព វិហាារសាសនាគ្រឹស
រូបភាព រថភ្លើង
រូបភាព ផ្សារក្នុងតំបន់
រូបភាព ផ្សារក្នុងតំបន់
រូបភាព សារមន្ទីរ

Venice, Italy

Venice, you were stealing my heart 



ទីក្រុងមួយនេះ ស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំរហូត។ វឺនីស ជាទីក្រុងប្លែកពីទីក្រុងផ្សេង ជាទីក្រុងស្រស់ស្អាតនិងរ៉ូមែនទិច។ វាត្រូវបានគេហៅថាទីលើទឹក ដូច្នេះហើយ រថយន្តក្រុងមិនមានវត្តមាននៅទីនោះទេ មានតែកាណូត។
ប្រជាជនភាគច្រើនជាមនុស្សចាស់ និងជាមនុស្សរាក់ទាក់។ ដើរតាមផ្លូវលឺតែសត្វរំពេស្រែក ហើយផ្លូវតូចៗមែនមានផ្លូវខ្ះទំហំពុនខ្លួនមនុស្ស តែមិនមានអារម្នណ៍ថាចង្អៀត បែកជាមានអារម្នណ៍ថាស្អាត។ ពេលយប់មើលទៅមិនសូវមានអំពូលតាមផ្លូវ តែមិនមានអារម្មណ៍ថាភ័យខ្លាច។ អ្វីដែលគួរអោយកក់សំគាល់នោះគឺ ហាងនីមួយៗមិននៅជាប់គ្នា ពេលដើរកាត់ហាងមួយ ផ្លូវមានពន្លឺ ពេលដើរផុតបន្តិចផ្លូវងងឹតវិញ តែគួរអោយចង់ដើរពេលរាត្រីជាមួយផ្លូវតូចៗ។ អាហារដែលពិសេសនៅទីនោះគឺស្ពាហ្គេតធីជាមួយទឹកខ្មៅរបស់មឹក។


រូបភាព ស្ពានដែលទ្បាខេដេមៀរ
រូបភាព អគារតាមមុខទឹក
រូបភាព ការបើកបរតាមផ្លូវទឹក
រូបភាព​ ចំណតទូកទេសចរណ៍
រូបភាព ផ្លូវដើរតាមប្រលាយទឹក
រូបភាព ក្នុងភោជនីយ៍ដ្ឋានមួយ
រូបភាព ទៅកាន់ស្ពានចំណាស់ រីអាលតូ 
រូបភាព ផ្ទះនៅវីនីស
រូបភាព ផ្លូវដើរតូចៗ
រូបភាព​ ភោជនីយ៍ដ្ឋានតាមផ្លូវតូចៗ
រូបភាព នៅលើកាណូត
រូបភាព ស្ពាហ្គេតធីជាមួយទឹកខ្មៅរបស់មឹក

Indonesia ប្រទេសឥណ្ឌូនេស៊ី


ថ្ងៃទី ២៤​ ខែមីថុនា ឆ្នាំ២០១៧ ខ្ញុំនិងមិត្តរួមការងារ ពីរនាក់ បានធ្វើដំណើរកំសាន្ត ទៅកាន់ទីក្រុងបាតាំ នៃប្រទេសឥណ្ឌូនេស៊ី ដោយចេញដំណើរចេញពីចំណត ហាបអរហ្វ្រន នៃប្រទេសសិង្ហបុរី នៅពេលព្រឹកម៉ោងប្រាំពីរ។

យើងបានទៅដល់ស្ថានីយ៍ចំណតផ្លវទឹក ខ្ញុំក៏បានឈរថតរូបអោយជាប់រូបកាណូតនៅខាងក្រោយ ស្រាប់តែមានជនជាតិសិង្ហបុរីម្នាក់អាយុប្រហែលខ្ញុំបានដាក់ដៃលើស្មារខ្ញុំដើម្បីថតលេងជាមួយគ្នា ហើយយើងក៏បានសើចលេងបន្តិចហើយ បន្តដំណើរទ្បើងលើកាណូតរៀងៗខ្លួន។

នៅលើកាណូត យើងបានទៅអង្គុយខាងលើ ដើម្បីស្រូបយកខ្យល់អាកាស។​ ខ្ញុំអង្គុយអានសៀវភៅ បូកជំនោរសមុទ្រពិតជារំហើយ វាពិតជាមានអារម្មណ៍ធូរស្រាលក្នុងចិត្តជាខ្លាំង។

លើកាណូតជិតមួយម៉ោងដូច តែមួយដង្ហើម ពេលនេះលើបានទៅដល់ទីក្រុងបាតាំទៅហើយ។ ភ្លាមយើងព្យាយាមដើរស្វែងរកផែនទី ទីក្រុងដើម្បីលេងកំសាន្ត តែរកមិនបានសោះយើងបាន យើងបានស្វែងរកតាក់សីុដើម្បីទៅផ្សារទំនើប។ តំលៃធ្វើដំណើរបួនមឺុនប្រាំពាន់ តែមិត្តខ្ញុំគាត់ភាន់ច្រលំអោយតាក់សីុដល់ទៅបួនសែនប្រាំមឺុន ពួកយើងមិនដឹងខ្លួនរហូតដល់យើងដើរបានប្រហែលមួយម៉ោងទើប មិត្តខ្ញុំគាត់គិតឃើញថាច្រលំ ហើយម៉ោងប្រហែលដប់មួយទើប យើងបានទិញលេខទូរស័ព្ទដើម្បីទាក់ទងទៅម្នាក់តាក់សីុ ព្រោះយើងមាននាមប័ណ្ណរបស់គាត់។ ពេលទិញលេខ យើងចំណាយពេលយូរព្រោះ ប្រជាជនឥណ្ឌូនេស៊ី មិនសូវដឹងពីភាសាអង់គ្លេស។ យើងបានទាក់ទងទៅតាក់សីុ ប្រាប់ថាយើងបានអោយប្រាក់លើហើយ គាត់ក៏ដឹងដែរហើយប្រាប់ថាពេលចេញពីផ្សារប្រាប់គាត់នឹងយកប្រាក់មកអោយវិញ។ យើងក៏ជឿលើគាត់ព្រោះថាថ្ងៃនេះជាថ្ងៃបុណ្យសាសនា រាម៉ាដា ជនជាតិចាមនឹងធ្វើតែអំពីល្អ។ យើងបានដើរលេងក្នុងផ្សារ និងញាុំបាយថ្ងៃត្រង់នោះ។ ទីក្រុងបាតាំ ជាទីក្រុងដែលល្បីខាងផ្សារអីវ៉ាន់លំដាប់ទីពីរនៅឥណ្ឌូនេស៊ី​ និងម្ហូបអាហារមានតំលៃសមរម្យ ពិសេសម្ហូបសមុទ្រ។

ដំបូងយើងមានគំរោង គេងមួយយប់នៅបាតាំតែដោយសារ​ ថ្ងៃនេះជាថ្ងៃបុណ្យ នៅពេលរាត្រីនឹងស្ងាត់ជ្រងំ។ យើងបានជួបពូតាក់សីុហើយ បន្តដំណើរទៅកាន់ចំណូតកាណូតដើម្បីទៅកាន់ទីក្រុងមួយទៀត ឈ្មោះ បីនតាន។ យើងចំណាយពេលប្រហែល សាមសិបនាទីតាមតាក់សីុ ពីផ្សារណាហ្គូយ៉ា។
ពេលទៅដល់ចំណត ខ្ញុំមានអារម្មណ៍ថារញ៉េរញ៉ៃ ដោយអ្នកស្រែកប្រជែងគ្នាដើម្បីលក់សំបុត្រ។ តំលៃសំបុត្រប្រាំមឺុនប្រាំមួយពាន់ រីហ្គីត កាណូតមានរាល់សាមសិបនាទីម្តង។
ពេលទិញសំបុត្ររួចយើងបានត្រូវអោយដើរតាមបុរសម្នាក់ទំនងជាអ្នកបើរកាណូត តែយើងខំដើរលឿនដែរ តែកាណូតដល់ពេលទៅបាត់។ យើងត្រូវចាំជើងក្រោយ។ ថ្ងៃនេះប្រជាជនត្រូវជួបជុំគ្រួសារ យើងឃើញថាពួកមានវេចថង់ កាបូប មានអីវ៉ាន់របស់ របរ ជាច្រើន។ កំពុងចាំកាណូតមានបុរសម្នាក់និយាយមកកាន់ពួកយើង ដោយសួរនាំ ហើយយើងប្រាប់ជាលើកដំបូងមកកាន់បីនតាន គាត់ប្រាប់ថានៅទីនោះជាកោះឯកជន មិនមានតាក់សីុទេ តែចាំគាត់រកទ្បានឈ្នួលអោយ។ គាត់ដូចជារាក់ទាក់និងប្រាប់ពីសភាពកោះនោះ។ ម៉ោងប្រហែលមួយ សាមសិប យើងទៅហើយ ហើយជិះទ្បានឈ្នួលប្រហែលសាមសិបនាទី ទៅកាន់់រម្យណីយ៍ដ្ឋាន ទ្បាហ្គូន ដែលល្បីថាស្រល់ស្អាតហើយរំពឹងថាមានមនុស្សច្រើន។​ ពេលទៅរម្យណីយ៍ដ្ឋាន យើងសង្កេតថាមិនសូវមានភ្ញៀវទេសចរណ៍ហើយ ទីមិនទាំងសាងសង់រួចរាល់ផង។ នៅម៉ោងប្រហែលបី យើងបានសំរេចមកទីសង្ហបុរី។ នៅខណចាំកាណូតមកវិញយើងបានទៅបាយល្ងាច ព្រមទាំងខកជើងកាណូត ហើយយើងក៏ត្រូវចាំរហូតដល់ ម៉ោងប្រាំបូនយប់។ តែមិនថ្វី អ្វីដែលខ្ញុំពេញចិត្តនោះគឺ ការជិះកាណូតត្រលប់មកវិញ យើងបានអង្គុយលើកាណូតផ្នែកដំបូល និងនិយាយគ្នាលេង ជាមួយខ្យល់សមុទ្រត្រជាក់។ :)


រូបភាពថតពីលើកាណូត ទៅលើកោះឥណ្ឌូនេស៊ី

រូបភាព រលកទឹកដោយសារកាណូត


រូបភាព នៅចំណូតនៃទីក្រុងបីនតាន

រូបភាព ឆ្នេរនៃរម្យណីយ៍ដ្ឋាន ទ្បាហ្កូន

Thursday, January 30, 2014

be team leader to organize scholarship mind map workshop at CJCC (Cambodia-Japan Corporation Center)  
with classmate at institute of technology of cambodia