ថ្ងៃទី ២៤ ខែមីថុនា ឆ្នាំ២០១៧ ខ្ញុំនិងមិត្តរួមការងារ ពីរនាក់ បានធ្វើដំណើរកំសាន្ត ទៅកាន់ទីក្រុងបាតាំ នៃប្រទេសឥណ្ឌូនេស៊ី ដោយចេញដំណើរចេញពីចំណត ហាបអរហ្វ្រន នៃប្រទេសសិង្ហបុរី នៅពេលព្រឹកម៉ោងប្រាំពីរ។
យើងបានទៅដល់ស្ថានីយ៍ចំណតផ្លវទឹក ខ្ញុំក៏បានឈរថតរូបអោយជាប់រូបកាណូតនៅខាងក្រោយ ស្រាប់តែមានជនជាតិសិង្ហបុរីម្នាក់អាយុប្រហែលខ្ញុំបានដាក់ដៃលើស្មារខ្ញុំដើម្បីថតលេងជាមួយគ្នា ហើយយើងក៏បានសើចលេងបន្តិចហើយ បន្តដំណើរទ្បើងលើកាណូតរៀងៗខ្លួន។
នៅលើកាណូត យើងបានទៅអង្គុយខាងលើ ដើម្បីស្រូបយកខ្យល់អាកាស។ ខ្ញុំអង្គុយអានសៀវភៅ បូកជំនោរសមុទ្រពិតជារំហើយ វាពិតជាមានអារម្មណ៍ធូរស្រាលក្នុងចិត្តជាខ្លាំង។
លើកាណូតជិតមួយម៉ោងដូច តែមួយដង្ហើម ពេលនេះលើបានទៅដល់ទីក្រុងបាតាំទៅហើយ។ ភ្លាមយើងព្យាយាមដើរស្វែងរកផែនទី ទីក្រុងដើម្បីលេងកំសាន្ត តែរកមិនបានសោះយើងបាន យើងបានស្វែងរកតាក់សីុដើម្បីទៅផ្សារទំនើប។ តំលៃធ្វើដំណើរបួនមឺុនប្រាំពាន់ តែមិត្តខ្ញុំគាត់ភាន់ច្រលំអោយតាក់សីុដល់ទៅបួនសែនប្រាំមឺុន ពួកយើងមិនដឹងខ្លួនរហូតដល់យើងដើរបានប្រហែលមួយម៉ោងទើប មិត្តខ្ញុំគាត់គិតឃើញថាច្រលំ ហើយម៉ោងប្រហែលដប់មួយទើប យើងបានទិញលេខទូរស័ព្ទដើម្បីទាក់ទងទៅម្នាក់តាក់សីុ ព្រោះយើងមាននាមប័ណ្ណរបស់គាត់។ ពេលទិញលេខ យើងចំណាយពេលយូរព្រោះ ប្រជាជនឥណ្ឌូនេស៊ី មិនសូវដឹងពីភាសាអង់គ្លេស។ យើងបានទាក់ទងទៅតាក់សីុ ប្រាប់ថាយើងបានអោយប្រាក់លើហើយ គាត់ក៏ដឹងដែរហើយប្រាប់ថាពេលចេញពីផ្សារប្រាប់គាត់នឹងយកប្រាក់មកអោយវិញ។ យើងក៏ជឿលើគាត់ព្រោះថាថ្ងៃនេះជាថ្ងៃបុណ្យសាសនា រាម៉ាដា ជនជាតិចាមនឹងធ្វើតែអំពីល្អ។ យើងបានដើរលេងក្នុងផ្សារ និងញាុំបាយថ្ងៃត្រង់នោះ។ ទីក្រុងបាតាំ ជាទីក្រុងដែលល្បីខាងផ្សារអីវ៉ាន់លំដាប់ទីពីរនៅឥណ្ឌូនេស៊ី និងម្ហូបអាហារមានតំលៃសមរម្យ ពិសេសម្ហូបសមុទ្រ។
ដំបូងយើងមានគំរោង គេងមួយយប់នៅបាតាំតែដោយសារ ថ្ងៃនេះជាថ្ងៃបុណ្យ នៅពេលរាត្រីនឹងស្ងាត់ជ្រងំ។ យើងបានជួបពូតាក់សីុហើយ បន្តដំណើរទៅកាន់ចំណូតកាណូតដើម្បីទៅកាន់ទីក្រុងមួយទៀត ឈ្មោះ បីនតាន។ យើងចំណាយពេលប្រហែល សាមសិបនាទីតាមតាក់សីុ ពីផ្សារណាហ្គូយ៉ា។
ពេលទៅដល់ចំណត ខ្ញុំមានអារម្មណ៍ថារញ៉េរញ៉ៃ ដោយអ្នកស្រែកប្រជែងគ្នាដើម្បីលក់សំបុត្រ។ តំលៃសំបុត្រប្រាំមឺុនប្រាំមួយពាន់ រីហ្គីត កាណូតមានរាល់សាមសិបនាទីម្តង។
ពេលទិញសំបុត្ររួចយើងបានត្រូវអោយដើរតាមបុរសម្នាក់ទំនងជាអ្នកបើរកាណូត តែយើងខំដើរលឿនដែរ តែកាណូតដល់ពេលទៅបាត់។ យើងត្រូវចាំជើងក្រោយ។ ថ្ងៃនេះប្រជាជនត្រូវជួបជុំគ្រួសារ យើងឃើញថាពួកមានវេចថង់ កាបូប មានអីវ៉ាន់របស់ របរ ជាច្រើន។ កំពុងចាំកាណូតមានបុរសម្នាក់និយាយមកកាន់ពួកយើង ដោយសួរនាំ ហើយយើងប្រាប់ជាលើកដំបូងមកកាន់បីនតាន គាត់ប្រាប់ថានៅទីនោះជាកោះឯកជន មិនមានតាក់សីុទេ តែចាំគាត់រកទ្បានឈ្នួលអោយ។ គាត់ដូចជារាក់ទាក់និងប្រាប់ពីសភាពកោះនោះ។ ម៉ោងប្រហែលមួយ សាមសិប យើងទៅហើយ ហើយជិះទ្បានឈ្នួលប្រហែលសាមសិបនាទី ទៅកាន់់រម្យណីយ៍ដ្ឋាន ទ្បាហ្គូន ដែលល្បីថាស្រល់ស្អាតហើយរំពឹងថាមានមនុស្សច្រើន។ ពេលទៅរម្យណីយ៍ដ្ឋាន យើងសង្កេតថាមិនសូវមានភ្ញៀវទេសចរណ៍ហើយ ទីមិនទាំងសាងសង់រួចរាល់ផង។ នៅម៉ោងប្រហែលបី យើងបានសំរេចមកទីសង្ហបុរី។ នៅខណចាំកាណូតមកវិញយើងបានទៅបាយល្ងាច ព្រមទាំងខកជើងកាណូត ហើយយើងក៏ត្រូវចាំរហូតដល់ ម៉ោងប្រាំបូនយប់។ តែមិនថ្វី អ្វីដែលខ្ញុំពេញចិត្តនោះគឺ ការជិះកាណូតត្រលប់មកវិញ យើងបានអង្គុយលើកាណូតផ្នែកដំបូល និងនិយាយគ្នាលេង ជាមួយខ្យល់សមុទ្រត្រជាក់។ :)
រូបភាពថតពីលើកាណូត ទៅលើកោះឥណ្ឌូនេស៊ី
រូបភាព រលកទឹកដោយសារកាណូត
រូបភាព នៅចំណូតនៃទីក្រុងបីនតាន
រូបភាព ឆ្នេរនៃរម្យណីយ៍ដ្ឋាន ទ្បាហ្កូន