Friday, October 6, 2017

Singapore 15092017-19092017

15092017
ដំណើរកំសាន្តជាគ្រួសារ មាន ប៉ា​ ម៉ែ ចែលី​ នឹង ក្មួយលីអេង ក្មួយហ្គេចសុីង គីម សោរ ក្មួយគីមប៉​។​

​​​​​គាត់បានព្រលានឆាងជី នៅម៉ោង ប្រាំពីរកន្លះ ហាហា​ ខ្ញុំគាត់ទាំងអស់គ្នាចាំនៅច្រកទី២២ ខ្ញុំដើរទៅដើរមកនៅមើលគាត់មិនឃើញ ពេលដើរថយក្រោយ ទើបឃើញគាត់។ ពេលឃើញម៉ែនិងប៉ា ខ្ញុំសឹងតែទប់ទឹកភ្នែកមិនចង់បាន ព្រោះពេលនេះខ្ញុំឃើញថា រូបរាងកាយរបស់អ្នកទាំងពីរ កាន់តែចាស់ហើយ។ ចំណែកក្មួយគីម អីលូវធំហើយ កាលពីប្រាំបីខែមុន ខ្ញុំបានរូបជាមួយនៅព្រលាន គីមប៉មិនសូវតាមអ្នកផ្សេងហើយតែងតែយំ ខ្ញុំបានដាក់ឈ្មោះអោយគេថា ជួប​យំ​ ហាហា​តែអីលូវគេក្លាយជាក្មេងដែលសប្បាយ ខ្ញុំឈ្មោះគេថាជួបសើច ហាហា។​ តែ​ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា អានិតក្មួយហ្គេចសុីង ព្រោះគេមិនសូវចេះនិយាយ ដោយចែលីនិង នឹងរវល់និងមុខរបរ មិនសូវបាននាំកូននិយាយ។ ខ្ញុំខ្លាចពេលគេធំទ្បើងគេនឹងក្លាយជាមនុស្សឯកា ព្រោះគេចូលធ្វើអ្វីម្នាក់ឯង។
 

ខ្ញុំនាំពួកគាត់ជិះ រថភ្លើងដើម្បីឆ្លងពីព្រលានទីមួយទៅព្រលានទី២។ ក្នុងព្រលាន យើងបានថតរូបជាច្រើន ខ្ញុំអាចមើលបានថា ប៉ាពិតជាស្រលាញ់ម៉ែ។ គាត់តែងតែចង់ថតរូបអោយម៉ែ និងថតរូបជាមួយម៉ែ។
ដំបូងប៉ាមិនចង់មកលេងទេ ដោយសារម៉ែមិនអាចទិញសំបុត្រយន្តហោះបាន ព្រោះលិខិតឆ្លងដែនគាត់កំពុង ស្ថិតស្ថានទូតញូហ្សែន។ ក្រោយពីដឹងថាលិខិតឆ្លងដែនបានភ្លាម គាត់បានទៅយកដោយផ្ទាល់ និងសំរេចចិត្តថាមកលេង សឹង្ហបុរី។
បន្ទាប់ពីចេញ ពីព្រលានយើងបានទៅញាុំបាយ​ នៅbugis ព្រោះខ្ញុំនាំ ប៉ានិងប្រុស ទៅកន្លែងគាត់ធ្លាប់បានទៅដល់ដើម្បី នឹងឃើញអនុស្សវរីយ៍ខ្លះ។ បន្ទាប់មកយើងបានទៅផ្ទះដែលខ្ញុំកំពុងស្នាក់នៅ ដើម្បីសំរាកនៅ Jurong East។
រូបភាពនៅក្នុងរថភ្លើង

16092017
គ្រប់គ្នារៀបរួចរាល់នៅម៉ោងប្រាំបួន កន្លះ យើងបានញុាំអាហារពេលព្រឹក នៅអាហារដ្ឋានជិតផ្ទះនៅJcube។ ហើយបានចេញដំណើរពីJurong East ទៅកាន់Raffle City ដើម្បីទៅលេងនៅរូបសំណាក់តោ។
គ្រាន់តែចេញពីស្ថានីយ៍ភ្លាម មានគេផ្សាយពាណិជ្ជកម្ម មានរូបគោ ហាហា​ក៏ហៅគ្នាថតរូបជាមួយគោ។ យើងបានថតរូបជុំគ្នា នៅរូបចំលាក់មួយនិយាយពីប្រវត្ថិរបស់ប្រទេសសឹង្ហបុរី។
យើងបានបន្តដំណើរ ទៅកាន់រូបសំណាក់តោ តែគេបានដាក់របាំងព្រោះ ប៉ុន្មានថ្ងៃនេះ មេឃរហូត។ សេចក្ដីសុខពេលដែល ខ្ញុំបានថតអោយអ្នកមានគុណទាំងពីរ ហើយឃើញនូវស្នាមញញឹមរបស់គាត់។
ហាហា​ នៅទីនោះ យើងចាំបន្តិចព្រោះលោកក្មួយគីមប៉ បត់ជើងធំ។ ក្រោយមកខ្ញុំមានបំណងនាំពួកគាត់កាត់ស្ពានដើម្បី ឆ្លងទៅលេងនៅអាគារទូក តែថ្ងៃនេះមានការប្រណាំងទ្បានF1។ ស្ពាននិងផ្លូវត្រូវបានបិទ។ យើងបានប្ដូរទិសដៅ ទៅលេងនៅSentosa។ ពេលនេះទាំងអស់គ្នា ឃ្លានហើយ យើងបាននាំគ្នាញុាំបាយនៅ food republic នៅស្ថានីយ៍ habourfront។
ក្រោយមកបានជិះរថភ្លើងទៅ sentosa។​ ខ្ញុំមានបំណងចង់នាំប៉ាទៅកាន់កន្លែងដែល ខ្ញុំធ្លាប់គាត់កាលពីបួនឆ្នាំមុន។
រូបភាពកាលពីជិះរថភ្លើងជាលើកដំបូងកាលពីបួនឆ្នាំមុនជាមួយប៉ា

រូបភាពប៉ាកាលពីបួនឆ្នាំមុន

រូបភាពsentosa បច្ចុប្បន្ន
ក្រោយពីសំរាកនៅឆ្នេរប្រហែល ពីរម៉ោង យើងបានចេញដំណើរកាន់Universal។ ដោយសារតាមផ្លូវមានកន្លែងត្រូវថតរូបច្រើន និងប៉ាចង់ទៅកំពូលភ្នំដើរចង់ឃើញ សឹង្ហបុរីពីលើ ដូចដែលគាត់ធ្លាប់ឃើញ យើងមិនបានដល់ Universal ។

យប់បន្តិច យើងបាននាំគ្នាជិះរថភ្លើង ទៅញុាំបាយនៅfood republic។ ពេលដែលខ្ញុំបានប្រាប់ប៉ាថាកន្លែងនេះគាត់ធ្លាប់មកដល់ តែគាត់មិនចាំទេ។ បន្ទាប់ពីញុាំរួចយើង បានជិះរថភ្លើងត្រលប់មកវិញ។
17092017
អារម្មណ៍ពេលព្រឹកពិតជាល្អ ពេលខ្ញុំប្រុស ដេកជីតក្មួយគីមប៉។ តាមពិតអារម្មណ៍ដែលឪពុកគេងជិតកូន ពេលឃើញហើយពិតជាមិនអាចពិណនាបានមែន។ ព្រឹកនេះយើងចេញដំណើរនៅម៉ោង១០ ហើយជិតផ្ទះ ដោយនៅជិះនោះមានទោង​ និងកន្លែងយើងក៏បានឈប់បន្តិចដើម្បីអោយ ហ្គេចសុីងនិងគិមប៉លេង។
ថ្ងៃនេះយើង ចេញដំណើរទៅទល់ដែនប្រទេសម៉ាទ្បេសុី ដោយចេញពី ស្ថានីយ៍Jurong East ទៅស្ថានីយ៍ Kanji​ រួចទ្បើងទ្បានក្រុង លេខ១៧០ ដើម្បីវាយលិខិតឆ្លងដែនចេញពីសឹង្ហបុរី រួចទ្បើងទ្បានក្រុងទៅវាយលិខិតឆ្លងដែនចូលទៅម៉ាទ្បេសុី។ 
រថភ្លើងទៅទល់ដែន
ពេលឆ្លងចូលប្រទេសម៉ាទ្បេសុី លិខិតឆ្្លងដែនចែលី និងហ្គេចសុីមានបញ្ហា ព្រោះគាត់ធ្វើអោយទទឹក។​ ពេលនេះទើបខ្ញុំដឹងឈ្មោះពិត របស់ក្មួយហ្គេចសុី ហាហា​គឺ ទ្បេងលីគ័ង។ បន្ទាប់មកយើងបានដើរលេងក្នុងផ្សារដោយទិញស្វាយ នៅទីពិតជាឆ្ងាញ់​ ដូចនៅខ្មែរដែរជាមួយអំបិល ហាហា​លូវឃ្លានទៀតហើយ។ យើងបានញុាំអាហារថ្ងៃត្រង់នៅទីនោះ។

យើងដើរតាមផ្សារនៅទីនោះ ពេលនោះហ្គេចសុីវង្វេងផ្លូវយើងខំដើររក តែហ្គេចសុីមិនបានទៅណាទេ គេនៅចាំកន្លែងដែលយើងចុះចុងក្រោយ។ ពេលរកឃើញគេ ខ្ញុំអាចឃើញថាគេពិតជាភ័យ។ អ្វីដែលអាចធ្វើបានមានតែអង្គុយជិតគេហើយមិននិយាយលេង ហើយប្រាប់ចែលីថាកុំភ័យបើសិនជារកមិនឃើញយើងអាចមើលតាមកាម៉េរ៉ាបាន គាត់ក៏លែងសូវភ័យ។ យើងបន្តដំណើរទៅទៀត ពេលនេះគីមប៉សប្បាយចិត្តហើយព្រោះគេបានក្នើយថ្មីហាហា។
 យើងបានត្រលប់មកសឹង្ហបុរីវិញ លិខិតឆ្លងដែន​ ចែលី ហ្គេចសុី និងនឹងមានបញ្ហាទៀត គេនាំគាត់ទៅការិល័យជិតមួយកន្លះ។ យើងចាំគាត់នៅខាងក្រៅ ហើយមានជនជាតិវៀតណាមពីរនាក់ប្ដី ប្រពន្ធនិងកូន បានមកសុំខ្ញុំនិយាយទូរសព្ទនិងផ្ញើរសារ ព្រោះ  គាត់ត្រូវចាំប្អូនគាត់ដែលមានបញ្ហាឆ្លងដែនដែរ គាត់ប្រាប់ថាគាត់ចូលរួម មង្គលការប្អូន។ នេះជាលើកទីមួយដែលទូរសព្ទខ្ញុំផ្ញើសារជាភាសាវៀតណាម ហាហា។ ចែលីបានចេញមកក្រៅ បានត្រលប់មកស្ថានីយ៍នៅJurong East វិញដើម្បីញុាំបាយល្ងាច។ ដំបូងថាស្អែកនាំគ្នាទៅ ប្រទេសindonesia តែខ្លាចមានបញ្ហាទៀត ក៏មិនទៅវិញ។ យើងញុាំបាយនៅ Jam។ បន្ទាប់ពីញុាំហើយ មានកន្លែងសំរាប់ក្មេងលេង ក៏អោយគីមប៉ និង​ហ្គេចសីុង លេងសិន។​មើលទៅគេដូចសប្បាយណាស់ ហាហា។

18092017
ដោយម្សិលមិញ យើងចេញដំណើរពីព្រឹក ដោយទៅកន្លែងក្មេងលេងសិន ហាហា​ពេលនេះលីអេងក៏លេងដែរ។

យើងញុាំអាហារពេលព្រឹក នៅJurong East យើងចេញដំណើរទៅ សួនបក្សី។ 
ខ្ញុំចូលចិត្តទេសភាពបៃតង ហាហា^^
បន្ទាប់ពីដើរមួយជុំ សួន យើងបានបន្តដំណើរទៅchina town។
រូបភាពញុំាបាយត្រង់នៅchina town មេឃកំពុងភ្លៀង
ចេញពីchina town យើងត្រលប់មកញុាំបាយល្ងាចនៅJam។ រួចនាំគ្នាទៅសំរាក គ្រប់គ្នា ហត់ហើយ។

19092017

ព្រឹកនេះ យើងមិនបានដើរលេងច្រើនទេ ព្រោះគាត់ត្រូវទ្បើងយន្តហោះ នៅល្ងាចនេះ។ យើងបានត្រឹមដើរទិញអីវ៉ាន់ជិតផ្ទះ ប៉ុណ្ណោះ។ ហើយយើងញុាំបាយថ្ងៃត្រង់នៅខាងក្រោមJcube។ រួចចេញដំណើរទៅព្រលាន។
ពេលចេញដំណើរតាមរថភ្លើង ខ្ញុំថានឹកពួកគាត់ទៅហើយ។ ខ្ញុំបានត្រឹមឈរមើលពួកគាត់ដើរចូលច្រកឆ្លងដែន។ ខ្ញុំពិតជាចង់ទៅជាមួយពួកគាត់។

Saturday, July 22, 2017

belgium


Paris, France

ប្រទេសបារាំង ជាប្រទេសមហាអំណាច ជាប្រទេសជឿលឿន និងចំរុះជាតិសាសន៍។ វាជាភ័ព្វសំណាង និងជាបទពិសោធន៍ជីវិត ដែលមិនអាចបំភ្លេចបាន ដែលបានបន្តការសិក្សានៅទីនោះ។ យ៉ាងណាក៏នៅទីនោះមិនមែនត្រឹមតែចំនេះវិជ្ជា តែក៏មានបទពិសោធន៍ជីវិត។ 

គ្រាន់តែឈានជើង ចូលដល់អាកាសយាន្តដ្ឋាន ពោធិតុងភ្លាម មានអារម្មណ៍ថាមិនអាចត្រូវ រស់នៅដោយ មិនមានគ្រួសារនៅជិត។

ក្នុងពេលបីខែដំបូង វាពិតជាមានការលំបាក ទាំងភាសា​ ទាំងការសិក្សា  ទាំងម្ហូបអាហារ និងការងាររដ្ឋបាល។ ពិតណាស់ខ្ញុំបានសិក្សាភាសា ប្រាំឆ្នាំមកហើយ តែពេលទៅដល់ការប្រើប្រាស់ភាសាបារាំងនៅទីនោះ ដូចអ្វីដែលខ្ញុំបានរៀននោះទេ។ គេនិយាយលឿន គេចូលចិត្តនិយាយពាក្យកាត់ គេមិននិយាយតាមវេយ្យករណ៍។ ទំរាំអាចសំរបខ្លួនបាន ខ្ញុំត្រូវចំណាយពេលបីខែ ក្រោយពេលព្យាយាមអានកាសែត ស្ដាប់តាមយូធូប និងនិយាយលេងជាមួយមិត្តជនជាតិបារាំង។ ចំណែក ការសិក្សាពិតជាខុសគ្នានិង ការសិក្សានៅកម្ពុជា អ្វីៗទាមទារអោយច្បាស់។ កាលរៀននៅតិចណូ ខ្ញុំមិនសូវរំលឹកច្រើន ដូចនៅបារាំងនោះទេ អាចនិយាយបានថាកំទ្បុងនៅទីនោះ ខ្ញុំចំណាយ ប៉ែសិនភាគរយរបស់ខ្ញុំទៅ លើការរំលឹកមេរៀន។ ខ្ញុំចំណាយពេលយ៉ាងតិចមួយខែមុន នឹងការប្រលងមកដល់។ វិញ្ញាសារប្រលង ស្មើនឹងបីដងច្រើនជាងនៅតិចណូ។ ការយល់ច្បាស់លើមេរៀន នៅមិនគ្រប់គ្រាន់ទេ តែត្រូវទាមទារអោយការគិត និងការសរសេរលឿន។ ខ្ញុំធ្លាប់តែលឺថាពួកបារាំងខូរក្បាលម៉ាសុីនគិតលេខ ពេលទៅដល់វាដូចជាពិតមែនចិតសិបភាគរយទៅហើយ ដោយសារប្រព័ន្ធសិក្សាតំរូវអោយ សិស្សបារាំងគិតលឿន ជាពិសេសផ្នែកវិស្វករ។ 
ពេលទៅដល់ខ្ញុំមិនសូវទំលាប់នឹងម្ហូបបារាំង ដោយសារម្ហូបមិនសូវមានរសជាតិដូចម្ហូបអាសុី​​ តែដោយសារមិនសូវមានពេលម្ហូប មិនសូវចេះធ្វើម្ហូប ហាហា ខ្ញុំត្រូវទៅញាុំនៅអាហារសិស្ស។ យូរៗទៅមានអារម្មណ៍ថា កាន់តែចូលចិត្តម្ហូបបារាំងទៅៗ។ ម្ហូបបារាំងត្រូវបានគេគិតគូរដល់សុខភាពអ្នកញាុំ ទោះជាយ៉ាងណា ពេលទំនេរខ្ញុំរៀនម្ហូបដោយខ្លូនឯង។ បើនិយាយពីការងាររដ្ឋបាលរបស់បារាំងពិត
ជាស្មូគស្មាញ។ ពេលខ្លះខ្ញុំត្រូវចំណាយពេលមួយថ្ងៃពេញ ដោយឈរតំរង់ជួរដើម្បីបញ្ជាក់ទិដ្ឋាការ និងបង្កើត គណនីធានាគារ។ 

បន្ទាប់ពីសំរបខ្លួនក្នុងពេលបីខែ ខ្ញុំមានអារម្មណ៍ថាការរស់នៅស្រុកបារាំងពិតជាមានការងាយស្រួលទាំងការធ្វើដំណើរ ទាំងសេវាកម្មសុខភាព ទាំងម្ហូបអាហារ និងការដើរកំសាន្ត។ ការធ្វើដំណើរមានការងាយស្រួល ដោយសារប្រទេសបារាំង មានភាពចំណាស់ខាងរថភ្លើង។ ដោយសារខ្ញុំនៅកន្លែងស្នាក់នៅរបស់សិស្សាអន្តរជាតិ ដែលគេហៅថា cité universitaire de Paris។ នៅទីនោះមានអ្វីៗគ្រប់យ៉ាង សំរាប់សិស្សនិស្សិត។ នៅខាងមុខ មានស្ថានីយ៍រថភ្លើងស្រាប់ គ្រាន់ដើរបន្តិច រួចចង់ទីណាក៍បាន ដោយមិនខ្លាចវង្វេង។ សេវាកម្មសុខភាពសំរាប់សិស្ស សឹងតែមិនបាច់ត្រូវចំណាយលុយ ព្រោះបារាំងមានប្រព័ន្ធsécurité social ។ ដោយសារខាងក្នុងcité universitaire មានអាហារដ្ឋានស្រាប់ និងខាងមុខមានទាំងចំណតរថភ្លើង ទាំងក្រោមដីនិងលើដី។ បើខ្ញុំចង់ទៅញាុំអាហារដ្ឋានអាសុីគ្រាន់ជិះរថភ្លើងលើដី ដប់នាទីប៉ុណ្ណោះ។
នៅប៉ារីសមានកន្លែងកំសាន្តជាច្រើន ដូចជាទួអេហ្វែល សាំមុីសែល សាក្រេដឺ អាកដឺទ្រីយំុ សារមន្ទីរ និងសួរសត្វ។ 



ម្ហូបញាុំជុំគ្នា ពេលឆ្លងឆ្នាំ

រថភ្លើង ទៅកាន់ទួអេហ្វែល

ម្ហូបដែលខ្ញុំរៀនធ្វើជាលើកដំបូង

ទួអេហ្វែល

សាំមុីសែល

បណ្ណាល័យ នៅcité universitaire

រថភ្លើង នៅមុខcité universitaire

ក្នុងបន្ទប់ស្នាក់នៅ

ពិកនិចនៅរដូវក្ដៅ

បុណ្យជាតិបារាំង

ទួអែហ្វនៅថ្ងៃបុណ្យជាតិបារាំង

ញាុំការ៉េម នៅរដូវក្ដៅ

ក្នុងរថភ្លើង

ម្ហូបដែលខ្ញុំរៀនធ្វើ

ជាមួយមិត្តរួមថ្នាក់

សាក្រេដឺ

អាកដឺទ្រីយុំ

ទួអែហ្វែល

នៅប្រូវាំង

នៅសារមន្ទីរ

បុណ្យបេតិកភណ្ខ

cité universitaire de paris

cité universitaire de paris

cité universitaire de paris

ម្ហូបបារាំង

បន្ទប់គេង

រថភ្លើងក្រោមដី

រថភ្លើងលើដី

មិត្តរួមថ្នាក់

បុណ្យអាហ្វ្រិក