Friday, October 6, 2017

Singapore 15092017-19092017

15092017
ដំណើរកំសាន្តជាគ្រួសារ មាន ប៉ា​ ម៉ែ ចែលី​ នឹង ក្មួយលីអេង ក្មួយហ្គេចសុីង គីម សោរ ក្មួយគីមប៉​។​

​​​​​គាត់បានព្រលានឆាងជី នៅម៉ោង ប្រាំពីរកន្លះ ហាហា​ ខ្ញុំគាត់ទាំងអស់គ្នាចាំនៅច្រកទី២២ ខ្ញុំដើរទៅដើរមកនៅមើលគាត់មិនឃើញ ពេលដើរថយក្រោយ ទើបឃើញគាត់។ ពេលឃើញម៉ែនិងប៉ា ខ្ញុំសឹងតែទប់ទឹកភ្នែកមិនចង់បាន ព្រោះពេលនេះខ្ញុំឃើញថា រូបរាងកាយរបស់អ្នកទាំងពីរ កាន់តែចាស់ហើយ។ ចំណែកក្មួយគីម អីលូវធំហើយ កាលពីប្រាំបីខែមុន ខ្ញុំបានរូបជាមួយនៅព្រលាន គីមប៉មិនសូវតាមអ្នកផ្សេងហើយតែងតែយំ ខ្ញុំបានដាក់ឈ្មោះអោយគេថា ជួប​យំ​ ហាហា​តែអីលូវគេក្លាយជាក្មេងដែលសប្បាយ ខ្ញុំឈ្មោះគេថាជួបសើច ហាហា។​ តែ​ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា អានិតក្មួយហ្គេចសុីង ព្រោះគេមិនសូវចេះនិយាយ ដោយចែលីនិង នឹងរវល់និងមុខរបរ មិនសូវបាននាំកូននិយាយ។ ខ្ញុំខ្លាចពេលគេធំទ្បើងគេនឹងក្លាយជាមនុស្សឯកា ព្រោះគេចូលធ្វើអ្វីម្នាក់ឯង។
 

ខ្ញុំនាំពួកគាត់ជិះ រថភ្លើងដើម្បីឆ្លងពីព្រលានទីមួយទៅព្រលានទី២។ ក្នុងព្រលាន យើងបានថតរូបជាច្រើន ខ្ញុំអាចមើលបានថា ប៉ាពិតជាស្រលាញ់ម៉ែ។ គាត់តែងតែចង់ថតរូបអោយម៉ែ និងថតរូបជាមួយម៉ែ។
ដំបូងប៉ាមិនចង់មកលេងទេ ដោយសារម៉ែមិនអាចទិញសំបុត្រយន្តហោះបាន ព្រោះលិខិតឆ្លងដែនគាត់កំពុង ស្ថិតស្ថានទូតញូហ្សែន។ ក្រោយពីដឹងថាលិខិតឆ្លងដែនបានភ្លាម គាត់បានទៅយកដោយផ្ទាល់ និងសំរេចចិត្តថាមកលេង សឹង្ហបុរី។
បន្ទាប់ពីចេញ ពីព្រលានយើងបានទៅញាុំបាយ​ នៅbugis ព្រោះខ្ញុំនាំ ប៉ានិងប្រុស ទៅកន្លែងគាត់ធ្លាប់បានទៅដល់ដើម្បី នឹងឃើញអនុស្សវរីយ៍ខ្លះ។ បន្ទាប់មកយើងបានទៅផ្ទះដែលខ្ញុំកំពុងស្នាក់នៅ ដើម្បីសំរាកនៅ Jurong East។
រូបភាពនៅក្នុងរថភ្លើង

16092017
គ្រប់គ្នារៀបរួចរាល់នៅម៉ោងប្រាំបួន កន្លះ យើងបានញុាំអាហារពេលព្រឹក នៅអាហារដ្ឋានជិតផ្ទះនៅJcube។ ហើយបានចេញដំណើរពីJurong East ទៅកាន់Raffle City ដើម្បីទៅលេងនៅរូបសំណាក់តោ។
គ្រាន់តែចេញពីស្ថានីយ៍ភ្លាម មានគេផ្សាយពាណិជ្ជកម្ម មានរូបគោ ហាហា​ក៏ហៅគ្នាថតរូបជាមួយគោ។ យើងបានថតរូបជុំគ្នា នៅរូបចំលាក់មួយនិយាយពីប្រវត្ថិរបស់ប្រទេសសឹង្ហបុរី។
យើងបានបន្តដំណើរ ទៅកាន់រូបសំណាក់តោ តែគេបានដាក់របាំងព្រោះ ប៉ុន្មានថ្ងៃនេះ មេឃរហូត។ សេចក្ដីសុខពេលដែល ខ្ញុំបានថតអោយអ្នកមានគុណទាំងពីរ ហើយឃើញនូវស្នាមញញឹមរបស់គាត់។
ហាហា​ នៅទីនោះ យើងចាំបន្តិចព្រោះលោកក្មួយគីមប៉ បត់ជើងធំ។ ក្រោយមកខ្ញុំមានបំណងនាំពួកគាត់កាត់ស្ពានដើម្បី ឆ្លងទៅលេងនៅអាគារទូក តែថ្ងៃនេះមានការប្រណាំងទ្បានF1។ ស្ពាននិងផ្លូវត្រូវបានបិទ។ យើងបានប្ដូរទិសដៅ ទៅលេងនៅSentosa។ ពេលនេះទាំងអស់គ្នា ឃ្លានហើយ យើងបាននាំគ្នាញុាំបាយនៅ food republic នៅស្ថានីយ៍ habourfront។
ក្រោយមកបានជិះរថភ្លើងទៅ sentosa។​ ខ្ញុំមានបំណងចង់នាំប៉ាទៅកាន់កន្លែងដែល ខ្ញុំធ្លាប់គាត់កាលពីបួនឆ្នាំមុន។
រូបភាពកាលពីជិះរថភ្លើងជាលើកដំបូងកាលពីបួនឆ្នាំមុនជាមួយប៉ា

រូបភាពប៉ាកាលពីបួនឆ្នាំមុន

រូបភាពsentosa បច្ចុប្បន្ន
ក្រោយពីសំរាកនៅឆ្នេរប្រហែល ពីរម៉ោង យើងបានចេញដំណើរកាន់Universal។ ដោយសារតាមផ្លូវមានកន្លែងត្រូវថតរូបច្រើន និងប៉ាចង់ទៅកំពូលភ្នំដើរចង់ឃើញ សឹង្ហបុរីពីលើ ដូចដែលគាត់ធ្លាប់ឃើញ យើងមិនបានដល់ Universal ។

យប់បន្តិច យើងបាននាំគ្នាជិះរថភ្លើង ទៅញុាំបាយនៅfood republic។ ពេលដែលខ្ញុំបានប្រាប់ប៉ាថាកន្លែងនេះគាត់ធ្លាប់មកដល់ តែគាត់មិនចាំទេ។ បន្ទាប់ពីញុាំរួចយើង បានជិះរថភ្លើងត្រលប់មកវិញ។
17092017
អារម្មណ៍ពេលព្រឹកពិតជាល្អ ពេលខ្ញុំប្រុស ដេកជីតក្មួយគីមប៉។ តាមពិតអារម្មណ៍ដែលឪពុកគេងជិតកូន ពេលឃើញហើយពិតជាមិនអាចពិណនាបានមែន។ ព្រឹកនេះយើងចេញដំណើរនៅម៉ោង១០ ហើយជិតផ្ទះ ដោយនៅជិះនោះមានទោង​ និងកន្លែងយើងក៏បានឈប់បន្តិចដើម្បីអោយ ហ្គេចសុីងនិងគិមប៉លេង។
ថ្ងៃនេះយើង ចេញដំណើរទៅទល់ដែនប្រទេសម៉ាទ្បេសុី ដោយចេញពី ស្ថានីយ៍Jurong East ទៅស្ថានីយ៍ Kanji​ រួចទ្បើងទ្បានក្រុង លេខ១៧០ ដើម្បីវាយលិខិតឆ្លងដែនចេញពីសឹង្ហបុរី រួចទ្បើងទ្បានក្រុងទៅវាយលិខិតឆ្លងដែនចូលទៅម៉ាទ្បេសុី។ 
រថភ្លើងទៅទល់ដែន
ពេលឆ្លងចូលប្រទេសម៉ាទ្បេសុី លិខិតឆ្្លងដែនចែលី និងហ្គេចសុីមានបញ្ហា ព្រោះគាត់ធ្វើអោយទទឹក។​ ពេលនេះទើបខ្ញុំដឹងឈ្មោះពិត របស់ក្មួយហ្គេចសុី ហាហា​គឺ ទ្បេងលីគ័ង។ បន្ទាប់មកយើងបានដើរលេងក្នុងផ្សារដោយទិញស្វាយ នៅទីពិតជាឆ្ងាញ់​ ដូចនៅខ្មែរដែរជាមួយអំបិល ហាហា​លូវឃ្លានទៀតហើយ។ យើងបានញុាំអាហារថ្ងៃត្រង់នៅទីនោះ។

យើងដើរតាមផ្សារនៅទីនោះ ពេលនោះហ្គេចសុីវង្វេងផ្លូវយើងខំដើររក តែហ្គេចសុីមិនបានទៅណាទេ គេនៅចាំកន្លែងដែលយើងចុះចុងក្រោយ។ ពេលរកឃើញគេ ខ្ញុំអាចឃើញថាគេពិតជាភ័យ។ អ្វីដែលអាចធ្វើបានមានតែអង្គុយជិតគេហើយមិននិយាយលេង ហើយប្រាប់ចែលីថាកុំភ័យបើសិនជារកមិនឃើញយើងអាចមើលតាមកាម៉េរ៉ាបាន គាត់ក៏លែងសូវភ័យ។ យើងបន្តដំណើរទៅទៀត ពេលនេះគីមប៉សប្បាយចិត្តហើយព្រោះគេបានក្នើយថ្មីហាហា។
 យើងបានត្រលប់មកសឹង្ហបុរីវិញ លិខិតឆ្លងដែន​ ចែលី ហ្គេចសុី និងនឹងមានបញ្ហាទៀត គេនាំគាត់ទៅការិល័យជិតមួយកន្លះ។ យើងចាំគាត់នៅខាងក្រៅ ហើយមានជនជាតិវៀតណាមពីរនាក់ប្ដី ប្រពន្ធនិងកូន បានមកសុំខ្ញុំនិយាយទូរសព្ទនិងផ្ញើរសារ ព្រោះ  គាត់ត្រូវចាំប្អូនគាត់ដែលមានបញ្ហាឆ្លងដែនដែរ គាត់ប្រាប់ថាគាត់ចូលរួម មង្គលការប្អូន។ នេះជាលើកទីមួយដែលទូរសព្ទខ្ញុំផ្ញើសារជាភាសាវៀតណាម ហាហា។ ចែលីបានចេញមកក្រៅ បានត្រលប់មកស្ថានីយ៍នៅJurong East វិញដើម្បីញុាំបាយល្ងាច។ ដំបូងថាស្អែកនាំគ្នាទៅ ប្រទេសindonesia តែខ្លាចមានបញ្ហាទៀត ក៏មិនទៅវិញ។ យើងញុាំបាយនៅ Jam។ បន្ទាប់ពីញុាំហើយ មានកន្លែងសំរាប់ក្មេងលេង ក៏អោយគីមប៉ និង​ហ្គេចសីុង លេងសិន។​មើលទៅគេដូចសប្បាយណាស់ ហាហា។

18092017
ដោយម្សិលមិញ យើងចេញដំណើរពីព្រឹក ដោយទៅកន្លែងក្មេងលេងសិន ហាហា​ពេលនេះលីអេងក៏លេងដែរ។

យើងញុាំអាហារពេលព្រឹក នៅJurong East យើងចេញដំណើរទៅ សួនបក្សី។ 
ខ្ញុំចូលចិត្តទេសភាពបៃតង ហាហា^^
បន្ទាប់ពីដើរមួយជុំ សួន យើងបានបន្តដំណើរទៅchina town។
រូបភាពញុំាបាយត្រង់នៅchina town មេឃកំពុងភ្លៀង
ចេញពីchina town យើងត្រលប់មកញុាំបាយល្ងាចនៅJam។ រួចនាំគ្នាទៅសំរាក គ្រប់គ្នា ហត់ហើយ។

19092017

ព្រឹកនេះ យើងមិនបានដើរលេងច្រើនទេ ព្រោះគាត់ត្រូវទ្បើងយន្តហោះ នៅល្ងាចនេះ។ យើងបានត្រឹមដើរទិញអីវ៉ាន់ជិតផ្ទះ ប៉ុណ្ណោះ។ ហើយយើងញុាំបាយថ្ងៃត្រង់នៅខាងក្រោមJcube។ រួចចេញដំណើរទៅព្រលាន។
ពេលចេញដំណើរតាមរថភ្លើង ខ្ញុំថានឹកពួកគាត់ទៅហើយ។ ខ្ញុំបានត្រឹមឈរមើលពួកគាត់ដើរចូលច្រកឆ្លងដែន។ ខ្ញុំពិតជាចង់ទៅជាមួយពួកគាត់។